ព័ត៌មានជាតិ

ស្រវឹងធ្លាក់ភ្នែក បើករថយន្តទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង រងការខូចខាត

ភ្នំពេញ: បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បើករថយន្ត KIA morning មួយគ្រឿង ក្នុង ល្បឿនយ៉ាងលឿន ទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង កាលពីវេលាម៉ោង ១២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៧ ខែមិនា ឆ្នាំ ២០១៩ ត្រង់ចំណុច ស្តុបផ្សារ៧មករា តាមបណ្ដោយផ្លូវ ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់ ស្រវឹងជោកជាំ បើកបររថយន្តមួយគ្រឿង ម៉ាកKIA morning ពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 2AX-0635 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវ ២៨៩ ក្នុងល្បឿនយ៉ាងលឿនដូចហោះ។

មកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងលើជ្រុលចង្កូត ទៅបុកនឹងក្បាល ព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យវៀចអស់មួយកង់។ ចំណែកឯរថយន្ត បង្កក្រពឹតផ្នែកខាងមុខយ៉ាងដំណំ ប៉ុន្តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់កន្លែងកើតហេតុ រួចក៏បាន ទាក់ទងហៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីឲ្យចុះមកធ្វើការវាស់វែងនិងស្ទូច យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ជាបន្តទៀត នៅ ពេលក្រោយ៕

មតិយោបល់