ព័ត៌មានជាតិ

Update៖ ឪពុកម្តាយយំចង់គាំងបេះដូងសន្លប់ បន្ទាប់ពីកូនស្រីជាទីស្រលាញ់ និងជាសិស្សថ្នាក់ទី១២ផងបាន ចង.ក សម្លាប់ខ្លួន

ភ្នំពេញ: កាលពីវេលាម៉ោង ៦និង១០នាទីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ នៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណ:ដែលយុវតីជាសិស្សថ្នាក់ទី១២ម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួននៅលើដើមស្វាយក្បែរផ្ទះរបស់ខ្លួន ដោយពុំដឹងថានាងមានវិបត្តិអ្វីនៅក្នុងខ្លួននោះឡើយ ប៉ុន្តែមុនពេលសម្លាប់ខ្លួននាងអត់និយាយស្ដីរកឪពុកម្ដាយ និងសាច់ញាតិច្រើនថ្ងៃមកហើយ។

យុវតីខាងលើនោះឈ្មោះ ចាន់ ម៉ីយ៉ុង ហៅយ៉ុង យ៉ុង អាយុ ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១២ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។

សាច់ញាតិរបស់នាងបាននិយាយថា យុវតីខាងលើអត់និយាយស្ដីរកឪពុកម្ដាយរយ:ពេលអាទិត្យមកហើយ ពុំដឹងថានាងមានវិបត្តិអ្វីឡើយ ហើយនៅវេលាយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក្រោយហូបបាយរួចនាងបានចូលដេកជាធម្មតា ចំណែកក្រុមគ្រួសារក៏បានចូលដេកដែរ។ រហូតដល់ព្រឹកឡើងថ្ងៃទី០១ ខែតុលា ស្រាប់តែប្រទះឃើញនាងចង.កសម្លាប់ខ្លួនស្លាប់ នៅលើដើមស្វាយបាត់ទៅហើយ។

ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅពិត្យជាក់ស្ដែង និងធ្វើកំណត់ហេតុតាមជំនាញ ហើយក្រុមគ្រួសារសពពុំបានប្ដឹងផ្ដល់សុំឲ្យនគរបាលស្រាវជ្រាវបន្តទៀតឡើយ និងសុំយកសពធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់