ព័ត៌មានជាតិ

និស្សិតកម្ពុជា មានឱកាសទទួលបានស្ដង់ដារសិក្សា និងសញ្ញាបត្រពីអាមេរិក

ភ្នំពេញៈ នេះចាត់ទុកជាដំណឹងដ៏ល្អសម្រាប់និស្សិតកម្ពុជា ដែលខកខានពុំបានចូលសិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) កាលពីខែតុលាកន្លងមកនេះ ដោយអាចចាប់ផ្តើមដាក់ពាក្យចូលសិក្សាចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់បំណាច់ខែធ្នូ ឆ្នាំ២០១៦។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ AUPP នាថ្ងៃនេះបានឲ្យដឹងថា សាកលវិទ្យាល័យបានចាប់ផ្តើមទទួលពាក្យជ្រើសរើសនិស្សិតឲ្យចូលរៀនសម្រាប់ឆមាសថ្មី នៅខែមករា ឆ្នាំ២០១៧ (Spring Semester 2017) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

AUPP ជាសាកលវិទ្យាល័យតែមួយគត់នៅកម្ពុជា ដែលបានសហការជាមួយសាកលវិទ្យាល័យធំៗពីរ នៅសហ រដ្ឋអាមេរិក រួមមាន សាកលវិទ្យាល័យអារីហ្សូណា (University of Arizona) និងសាកលវិទ្យាល័យរដ្ឋហ្វត ហេយ (Fort Hays State University)។

និស្សិត AUPP ទាំងអស់ ដែលបញ្ចប់ការសិក្សាដោយជោគជ័យ នឹងទទួលបានសញ្ញាបត្រពីរ តាមរយៈកម្មវិធីសិក្សាសញ្ញាបត្រទ្វេ (Dual Degree Programs)។ សញ្ញាបត្រមួយចេញដោយ សាកលវិទ្យាល័យ AUPP និងសញ្ញាបត្រមួយទៀត ចេញដោយសាកលវិទ្យាល័យអារីហ្សូណា ឬសាកលវិទ្យាល័យរដ្ឋហ្វតហេ ដោយតម្លៃនៃសញ្ញាបត្រទាំងពីរ ត្រូវបានទទួលស្គាល់ជាសាកល៕

មតិយោបល់