ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ

កណ្ដាល: នៅថ្ងៃសៅរ៍ ៦កើតខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៥និង៣០នាទីល្ងាចមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៤០-៤១ចំណុចភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សភាពរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ០១គ្រឿងម៉ាក HONDA DREAM 125ពណ៌ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខ ស្វាយរៀង1O-0682 បើកបរដោយឈ្មោះ សេក ភារុំ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចំបក់ សង្កាត់ចេក ខេត្តស្វាយរៀង (ស្លាប់) ដែលបើកបរមានទិសដៅ ពីអ្នកលឿងទៅភ្នំពេញតាមផ្លូវជាតិលេខ១ ពេលបើកមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយរថយន្ត១គ្រឿងទៀតម៉ាកLEXUS RX300 ប្រភេទទេសចរណ៍ ពណ៌ស្លាកលេខ ភ្នំពេញ2AQ-1936 .អ្នកបើកបរដោយមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួន ដែលបើកមានទិសដៅផ្ទុយគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុ ហើយសាកសពបានប្រគល់គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំពោះម៉ូតូ និងរថយន្តខូចខាតធ្ងន់ ០២គ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបន្តតាមនីតិវិធី។

ការសន្និដ្ឋាន៖
-ករណីខាងលើ មកពីអ្នកបើកបរម៉ូតូធ្វេសប្រហែស បើករំលោភចូលចំណែកផ្លូវនៃរថយន្ត៕

មតិយោបល់