ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

First News៖ នៅមុននេះបន្តិចមានករណីផ្ទុះអាវុធពីរទៅបីគ្រាប់ នៅសង្កាត់ទូលទំពូង១

ភ្នំពេញៈ ករណីផ្ទុះអាវុធមួយ បានកើតទ្បើងដោយសារតែជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនបរទេស ហើយត្រូវបានមន្ត្រីនគរបាលម្នាក់ប្រទះឃើញ ក៏បានជួយអន្តរាគមន៍ ដែលបណ្ដាលឲ្យកើតមានការផ្ទុះអាវុធពីរទៅបីគ្រាប់នេះតែម្ដង។

ហេតុការណ៍នេះ បានកើតទ្បើងនៅចំណុចដីទ្បូគ្មានលេខ ផ្លូវ ៤៧៤ សង្កាត់ទូលទំពូង១ ខណ្ឌចំការមន ក្រោយកើតហេតុជនសង្ស័យ បានរត់គេចខ្លួនបាត់ ចំណែកឯជនរងគ្រោះវិញ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទូលទំពូង១ ។

ព័ត៌មានលម្អិត Post News នឹងរាយការណ៍នៅពេលបន្តិចទៀតនេះ៕

មតិយោបល់