ព័ត៌មានជាតិ

បុរសម្នាក់ខឹងប្រពន្ធសុំលែង ប្រើអំពើហិង្សាលើជនរងគ្រោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង: កាលពីថ្ងៃច័ន្ទ ៨កើត ខែ អស្សុជ ឆ្នាំ ខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ផ្នែកជំ នាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានទទួលពាក្យបណ្ដឹងពីឈ្មោះ ដួង សុខខុម ភេទស្រី អាយុ ៤១ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង (តំណាងដើមបណ្ដឹងជាម្ដាយ)ថា មានករណីហិង្សាក្នុងគ្រួសារ (ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស) លើជនរងគ្រោះជាប្រពន្ធឈ្មោះ ផេង ស្រីនិច ភេទស្រី អាយុ ១៦ឆ្នាំ មានទីលំនៅភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅចំណុចក្រុមទី០៩ ភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលករណីនេះបណ្តាលឱ្យរបួសស្នាមគឺ៖
-ស្នាមជាំ ខ្នង
-ហើមជញ្ចឹងក
-ពកក្បាលពីក្រោយ
-ហើមកំពួនដៃខាងឆ្វេង និងដើមដៃខាងស្ដាំ ។

ក្រោយពីទទួលបណ្តឹងភ្លាម អនុវត្តាមតយោបល់ដឹកនាំ របស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោ បល់លោកស្រី រស់ ជីវី ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារ អនីតិជន លោកវរសេនី យ៍ឯក ពេជ្រ សារ៉ែន អធិការនគរ បាលក្រុងបាត់ដំបង បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ រ៉ឺន សុខប៊ុន ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិបឹងរាំង សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលត្រូវជាប្តីមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ ។

ក្រោយពីសាកសួរខ្លួនបានសារភាពថា ពិតជាបានធ្វើសកម្មភាពយកមួក សុវត្តិភាពវាយទៅលើជនរងគ្រោះជាប្រពន្ធពិតប្រាកដមែន ដោយសារ មូលហេតុខឹងប្រពន្ធសុំលែង។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចនគរបាល កំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់