ព័ត៌មានជាតិ

រថយន្តបើកបរបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិ នៅនឹងកន្លែងកើតហេតុ

សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែ​តុលា ឆ្នាំ២០២២ វេលាម៉ោង​១៩ និង​៥៥នាទី​ មានករណីគ្រោះថ្នាក់ចរាចរណ៍ ត្រង់ចំណុចផ្ទះឈ្មោះ លឹង លីណា ស្ថិត​ក្នុង​ភូមិតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប លើផ្លូវកៅស៊ូក្នុងឃុំរុនតាឯក រវាងរថយន្តមួយគ្រឿងម៉ាក KIA RHINO ពណ៌ ស ពាក់ផ្លាកលេខ សៀមរាប 3A-0041 បើកបរដោយឈ្មោះ ផុន ភេទ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិទ្រយោង ឃុំភ្នំលាភ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកបរមានទិសដៅពីកើតទៅលិច បានបុកនឹងម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1AD-3835 បើកបរដោយឈ្មោះ ឈ ណៃ ភេទប្រុស អាយុ៣៣ឆ្នាំ​ រស់នៅភូមិរុន ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ បើកបរមានទិសដៅពីលិចទៅកើត (មិនពាក់មួកសុវត្ថិភាព) ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យស្លាប់មនុស្សចំនួន០១នាក់ ឈ្មោះ ឈ ណៃ ភេទប្រុស (ស្លាប់នៅកន្លែងកើតហេតុ) និងខូចខាតរថយន្ត០១គ្រឿង (ស្រាល) និងម៉ូតូមួយគ្រឿង (ធ្ងន់) ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង និងប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបាននៅនឹងកន្លែងកើតហេតុ ៕

មតិយោបល់