ព័ត៌មានជាតិ

ផែនការ​ចុះចត​នៃ​យាន​អវ​កាស​របស់​រុស្ស៊ី​ត្រូវបាន​ផ្អាក​ដំណើរការ​

ផែនការ​ចុះចត​នៃ​យាន​អវ​កាស​របស់​រុស្ស៊ី​ត្រូវបាន​ផ្អាក​ដំណើរការ​បន្ទាប់ពី​មាន​លក្ខណ​អាកាសធាតុ​មិនល្អ​បាន​គ្របដណ្តប់​តំបន់​ដែល​ត្រូវ​ចុះចត បើ​តាម​ការ​និយាយ​ពី​មន្ត្រី​ម្នាក់​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​។​
hi-soyuz-852cp-03465839-8col
​អ្នក​តំណាង​នៃ​ក្រុម​អ្នកឃ្លាំមើល​សុវត្ថិភាព​នៃ​ផ្លូវអាកាស​របស់​រុ​ស្ស៊ី​Rosaviatsia​បាន​និយាយថា​ភ្លៀង​ធ្លាក់​ខ្លាំង​ហើយ​នៅតែ​បន្ត​ដែល​ធ្វើឲ្យ​ពេលវេលា​នៃ​ការចុះច​តត្រូវបាន​ពន្យា​ពេល​ពីព្រោះ​ថា​វា​មាន​ការលំបាក​ដល់​ក្រុម​អ្នក​ចាំ​ជួយ​សង្គ្រោះ​ក្នុងករណី​អាក្រក់​ណាមួយ​កើតឡើង​។​
​ក្រុម​អ្នក​ជួយ​សង្គ្រោះ​​យន្តហោះ​3​គ្រឿង​ឧទ្ធម្ភាគចក្រ​14​និង​រថយន្ត​ដល់​ទៅ​7​គ្រឿង ពួកគេ​បាន​ទៅដល់​កន្លែង​ចុះចត​រួចរាល់​អស់ហើយ​ដែល​មាន​ទីតាំង​នៅ​ត្រង់​តំបន់​ក្បែរ​ទីក្រុង​Arkalyk​ជាប់​ព្រំប្រទល់​នឹង​ប្រទេស​កា​ហ្សា​ស្ថាន​។​
Soyuz-Undocking-3-18-10-575x323
​យាន​អវ​កាស​Soyuz TMA-06M​ដែល​មាន​អវ​កាស​យានិក​ជនជាតិ​រុ​ស្ស៊ី​ពីរ​នាក់​និង​អាមេរិក​ម្នាក់​នឹង​ផ្តាច់ខ្លួន​ពី​ស្ថានីយ​អវ​កាស​អន្តរជាតិ​នៅ​ប្រមាណ​ជា​ម៉ោង​04​និង​30​នាទី​ក្នុង​ស្រុក​រុ​ស្ស៊ី​ត្រូវជា​ម៉ោង​00:30​ម៉ោង​សកល​ហើយ​គំរោង​នឹង​ចុះចត​នៅ​ម៉ោង​07:57​ម៉ោង​ក្នុង​ស្រុក​របស់​រុស្ស៊ី​។​
​យោងតាម​Roscosomos​បានបញ្ជាក់​ថា​ការសម្រេចចិត្ត​ថា​ការផ្អាក​រឺ​អត់​របស់​យាន​អ​វ​កាស​Soyuz​នឹង​ត្រូវ​ធ្វើឡើង​នៅ​ពេល​បន្ទាប់ពី​ការ​ផ្តាច់ខ្លួន​ពី​ស្ថានីយ​អ​វ​កាស​បី​រឺ​បួន​ម៉ោង​ក្រោយ​៕​

មតិយោបល់