ព័ត៌មានជាតិ

ប្រុសស្រី ៧នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន

ភ្នំពេញ: យោងតាមផេកអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៧:៣០នាទី ដោយអនុវត្តតាមបទបញ្ជា លោកវរសេនីយ៍ទោ លៀក ចាន់រាបសា អធិការ នៃអធិការដ្ឋាននរគបាលខណ្ឌជ្រោយចង្វារ កម្លាំងសមត្ថកិច្ច្ចជំនាញ ប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោក វរសេនីយ៍ទោ សោម សុថារ័ត្ន សហការជាមួយកម្លាំងអន្តរាគមន៍ បានចុះបង្ក្រាបជាក់ស្តែង ករណី “ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” នៅចំណុចក្រោយព្រះវិហារចាម ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជនសង្ស័យបានចំនួន៖ ៧នាក់(ស្រី០៣នាក់)។

+វត្ថុតាងចាប់យករួមមាន៖
១/-ក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន:០៧កញ្ចប់ថង់។
២/-ឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
៣/- ម៉ូតូម៉ាក smash ចំនួន ០១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1Z-3740.

  • បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីសាក សួរបន្តនិងធ្វើនីតិវិធីបញ្ជូនទៅតុលាការ៕

មតិយោបល់