ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះល្វែងមួយកន្លែង និងរថយន្ត០៣គ្រឿង បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: យោងតាមផេក ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះផ្ទះ មួយកន្លែង ដែលហេតុការណ៍ នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ដែលសិ្ថតនៅផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ហេតុការណ៍ អគ្គិភ័យឆាបឆេះនេះ គឺបណ្តាលមកពីរថយន្តឡើងកម្ដៅបានបង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះសម្ភារ:រថយន្ត ០៣គ្រឿង ០១គ្រឿងឆេះទាំងស្រុង០២គ្រឿងឆេះប្រហែល ៥០% នឹងផ្ទះល្វែងខូចខាតម៉ាស៊ីនត្រជាក់០៣គ្រឿង នឹងទ្វារកញ្ចក់មួយចំហៀង ។

នៅវេលាម៉ោង ១២និង០០នាទីយប់រំលងអធ្រាត្រនាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០៣ឡាន ស្មើនឹង១២ម៉ែត្រគូប, រថយន្តជំនួយមកពីរថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើនឹង០៦ម៉ែត្រគូប និងរថយន្តរបស់បុរី វិមានភ្នំពេញ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើនឹង០៦ម៉ែត្រគូប ៕

មតិយោបល់