ព័ត៌មានជាតិ

រថយន្តLexus LX570ស៊េរីទំនើប បុកម៉ូតូSuzuki Viva មួយគ្រឿងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង០៨និង២០នាទីយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាកចរាចរណ៍ មួយបានកើតឡើង រថយន្ត Lexus LX570 ស៊េរីទំនើបមួយគ្រឿង បើកបរបុកម៉ូតូ Suzuki Viva មួយគ្រឿងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះ បន្ទាន់នៅមន្ទីរពេទ្យ ទីតាំងស្ថិតតាមបណ្តោយផ្លូវ១៨៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្ត Lexus LX570 ស៊េរីទំនើបមួយគ្រឿង ពណ៌ខ្មៅ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨៤ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុផ្លូវបែកជាបួន បានបុកម៉ូតូមួយគ្រឿងម៉ាក Suzuki Viva ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1AW-2619 ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ។ ចំណែកម៉ូតូ ជនរងគ្រោះនោះវិញឃើញថា មានសភាពខ្ទេចរងការខូចខាតស្ទើរទាំងស្រុងតែម្តង ។

ជនរងគ្រោះដែលជិះម៉ូតូខាងលើនោះ ក្រុមការងារនៃអង្គភាពសារព័ត៌​មាន Post News យើងខ្ញុំមិនទាន់ស្គាល់អត្តសញ្ញាណនូវឡើយ បើបងប្អូនណាមានបាត់សមាជិកក្នុងគ្រួសារ អាចសាកសួរព័ត៌មាន សមត្ថកិច្ចនៅក្នុងមូលដ្ឋាននៅកន្លែងកើតហេតុ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះអន្តរាគមន៍ ដល់ទីតាំងកន្លែងកើតហេតុ ។ បន្ទាប់មកបានធ្វើ ការវាស់វែងយកម៉ូតូទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការឲ្យភាគីទាំងសងខាង ចូលខ្លួនដោះស្រាយនៅពេលក្រោយទៅតាម នីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់