ព័ត៌មានជាតិ

ប្ដីប្រពន្ធ ២នាក់ រងរបួសធ្ងន់ ករណីថ្នាក់ចរាចរណ៍រវាងរថយន្ត ២គ្រឿង និងម៉ូតូ

ភ្នំពេញៈ (ព័ត៌មានបឋម) នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ២គ្រឿង និងម៉ូតូ បណ្ដាលឲ្យ ២នាក់ប្ដីប្រពន្ធរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យ ស្ថិតតាមបណ្ដោយផ្លូវ២១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យវាស់វែង យកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់