ពោធិ៍សាត់ៈ យោងតាមផេកផ្លូវការរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថានាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញ និងផ្សព្វផ្សាយផ្ទាំងស្ទីកគ័រ ព្រមទាំងបានណែនាំដល់បងប្អូនអាជីវករ និង ប្រជាពលរដ្ឋ ឲ្យយល់ដឹងពីសុវត្ថិភាពចំណីអាហារ នៅផ្សារកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្រោមសកម្មភាពនេះយើបានធ្វើការដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ជាច្រើនមុខ សរុប ៩៦១ P’kgs = ៩៤៧.៥ Kgs៕
មតិយោបល់