ព័ត៌មានជាតិ

រថយន្តដឹកថ្ម១គ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ ដាច់ហ្វ្រាំងបុកម៉ូតូPassApp ១គ្រឿង បណ្តាលឲ្យខ្ទេចរងការខូចខាត

កណ្ដាល: នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាកចរាចរណ៍ មួយបានកើតឡើង រថយន្តដឹកថ្ម ដាច់ហ្វ្រាំង បុកម៉ូតូ PassApp មួយគ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ម្ដុំស្ពានព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ហេតុការណ៍៖ តាមការឲ្យដឹងពីក្រុមការងារ នៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំបានរាយការណ៍ពីទីតាំង​កន្លែងកើតហេតុ បានបញ្ជាក់ប្រាប់ដូច្នេះថា​ នៅមុនពេលកើតហេតុគេឃើញរថយន្តដឹកថ្មមួយគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ ០២ ៣-២៣៨៣ បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ ជាតិលេខ២ ។ ពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ រថយន្តបង្កហេតុនេះ បានដាច់ហ្វ្រាំងជ្រុលទៅបុកម៉ូតូPassApp មួយគ្រឿ ង រងការខូចខាតយ៉ាងដំណំ ។ ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងរបួសនោះទេ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានបានចុះទៅអន្តរាគមន៍ ដល់ទីតាំងកន្លែងកើតហេតុ ។ បន្ទាប់មកសមត្ថកិច្ច បានឲ្យភាគីទាំងពីរធ្វើការចរចាគ្នា ដើម្បីរកដំណោះស្រាយ បញ្ចប់នៅកន្លែងកើតហេតុ ។ បើការចរចានេះ ​មិនត្រូវគ្នានោះទេ កម្លាំង សមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ នឹងធ្វើការវាស់វែងយកវត្ថុតាងទាំងពីរគ្រឿង ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការ ដោះស្រាយនាពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់