ពោធិ៍សាត់ៈ យោងតាមផេកអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា នៅថ្ងៃទី ១០ខែ ឧសភា ឆ្នាំ២០២២ នៅវេលាម៉ោងប្រហែល ១និង៣០នាទី រំលងអាធ្រាត្រ នៅចំណុចបន្ទប់គណនេយ្យក្នុងរោងចក្រ តៃ អ៊ី ហ្ស៊ី ស្ថិតនៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
បង្កឡើងដោយជនសង្ស័យចំនួន ៤នាក់ឡើងទៅ (មិនស្គាល់អត្តសញ្ញាណ)។
បណ្ដាលឲ្យបាត់បង់ និងខូចខាតទ្រព្យសម្បត្តិដូចជា៖
១.លុយ ចំនួន ៩៨១.០០០$ ( ប្រាំបួនរយប៉ែតសិបមួយពាន់ដុល្លារ) និងនៅសល់ ៩.៧៩១.៥០០រៀល (ប្រាំបួនលានប្រាំពីររយកៅសិបមួយពាន់ប្រាំរយរៀល ) ។
២.ទូដែកចំនួន ៤គ្រឿង ត្រូវគាស់បំផ្លាញ ។
ចំពោះករណីខាងលើ កម្លាំងសមត្ថកិច្ចជំនាញ ស្រុក ខេត្ត នាយកដ្ឋាន កំពុងធ្វើការស្រាវជ្រាវបន្ត៕
មតិយោបល់