ភ្នំពេញៈ នៅវេលាម៉ោង០៣និង៣២នាទីរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ បានកើតឡើង ដោយរថយន្តដឹកដីបុកនិងកិនក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើហេតុ ទីតាំងកើតហេតុ ស្ថិតត្រង់ចំណុចផ្លូវបំបែកជាបួន ក្នុងសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញក្មេងប្រុសម្នាក់ អាយុ១៤ឆ្នាំ រៀននៅថ្នាក់ទី០៧ បានជិះម៉ូតូ១គ្រឿងម៉ាកឌ្រីមសង់ ធ្វើដំណើរចេញពីផ្ទះរបស់ខ្លួន ក្នុងគោលបំណងទៅចូលរួមពិធីមង្គលការបងប្រុស ។ ទើបចេញពីផ្ទះបានបន្តិច មកដល់ត្រង់ចំណុច ផ្លូវបែកជាបួន ស្រាប់តែមានរថយន្តដឹកដី១គ្រឿង បើកបរមកបុកនិងកិនម៉ូតូក្មេងប្រុសពេញទំហឹ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូននិងប្រជាពលរដ្ឋ ។ ភ្លាមៗនោះ តៃកុងរថយន្តត្រូវបានកម្លាំង សមត្ថកិច្ចធ្វើការឃាត់ខ្លួននាំទៅកាន់ប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ ។
នៅក្រោយពេលកើតហេតុ សមត្ថកិច្ចក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ភ្លាមៗ ។ បន្ទាប់មកបានធ្វើការវាស់វែងយករថយន្តនិងម៉ូតូ ជនរងគ្រោះទៅរក្សាទុកជាបណ្តោះអាសន្ន នៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ នៅពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់