ព័ត៌មានជាតិ

រថយន្តកាម៉ារីពណ៌ខ្មៅមួយគ្រឿង បុកគល់ស្ពានអាកាសក្បាលថ្នល់ពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាកកាម៉ារី ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2M-9008 បើកបរដោយមិនជនស្គាល់អត្តសញ្ញាណម្នាក់ បុកគល់ស្ពានអាកាសក្បាលថ្នល់ បណ្តាលឲ្យរងការខូចខាត តាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ហេតការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកកាម៉ារី ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2M-9008 បើកបរដោ យជនមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ។ ពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុកគល់ស្ពានអាកាសក្បាលថ្នល់ពេញទំហឹង បណ្តាលឲ្យរងការខូចខាត ។ ក្នុងហេតុការណ៍នេះ គ្មានមនុស្សរង គ្រោះថ្នាក់អ្វីនោះទេ ។ ចំណែកតៃកុងរថយន្តបង្កហេតុនោះ បន្ទាប់ពីកើតហេតុ បានចុះរត់គេចខ្លួនបាត់បង់ស្រមោលតែម្តង ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក្រុមការងារនៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំមិនទាន់ដឹងពីមូលហេតុ ច្បាស់នោះទេ ។ ដោយករណីនេះ ពុំមានប្រភពណាមួយបញ្ជាក់ប្រាប់ឲ្យដឹង ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ភ្លាមៗផងដែរ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ សមត្ថកិច្ចមូលដ្ឋានបានប្រគល់ទៅឲ្យខាងការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ យកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនដោះស្រាយ នាពេលក្រោយទៅតាម នីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់