ព័ត៌មានជាតិ

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចកាបូបលុយនិងទូរស័ព្ទ

ភ្នំពេញ: នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១២និង៣០នាទី ស្ថិតនៅភូមិព្រៃពពែល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ សែនជ័យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចកាបូបលុយ និងទូរស័ព្ទ ។

វត្ថុតាងដកហូត៖ កាបូបលុយចំនួន០១ និងទូរស័ព្ទដៃចំនួន០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់ ៕

មតិយោបល់