យុវជនម្នាក់ជាជាងជួសជុលរថយន្ត ត្រូវបានមេជាងប្រើឲ្យទៅទិញគ្រឿងបន្លាស់ អកុសលមកដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែរថយន្តកិនស្លាប់
ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង ២និង១០នាទីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តកិនបុរសម្នាក់ជាជួសជុលរថយន្តស្លាប់ ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ប៊ុន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ស្រុកកំណើតខេត្តពោធិ៍សាត់។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ ត្រូវបានមេជាងប្រើឲ្យទៅទិញគ្រឿងបន្លាស់ ប៉ុន្តែអកុសលជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តកិនស្លាប់យ៉ាងអាណោចអាធ័ម។
ក្រោយពីកើតហេតុរថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល បន្ទាប់មកសមត្ថកិច្ចបានធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុក និងបន្តស្វែងរករថយន្តបង្កមកផ្តន្ទាទោសតាមច្បាប់ ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕




មតិយោបល់