ព័ត៌មានជាតិ

ប្រជាពលរដ្ឋ ២នាក់ ពេលភ្លៀងរត់ទៅជ្រកក្រោមដើមស្វាយ ត្រូវរន្ទះបាញ់របួសធ្ងន់ នៅស្រុកស្វាយចេក

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃច័ន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ មនុស្ស០២នាក់រងរបួសធ្ងន់ បន្ទាប់ពីរន្ទះបាញ់ ។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ៣រសៀល នៅភូមិដូនណូយ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា៖ ជនរងគ្រោះមាន៖ ១/-ឈ្មោះ ធួរ ចក់ ភេទប្រុស អាយុ៦៥ឆ្នាំ ជាម្ចាស់ផ្ទះ(រងរបួសធ្ងន់), ២/-ឈ្មោះ ឈឺន ឈួយ ភេទប្រុស អាយុ ៤១ឆ្នាំ ជាអ្នកមើលក្របី រងរបួសធ្ងន់ ទាំង០២នាក់រស់នៅភូមិដូនណូយ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ថា ៖ នៅមុនពេលកើតហេតុ មានភ្លៀងធ្លាក់ ពេលនោះ ឈ្មោះ ធួរ ចក់ បានជ្រកនៅក្រោមដើមស្វាយមុខផ្ទះរបស់ខ្លួនចម្ងាយប្រហែល ១០ម៉ែត្រ ក្រោយមកមាន ឈ្មោះ ឈឺន ឈួយ អ្នកមើលក្របីបានទៅជ្រកនៅក្រោមដើមស្វាយជាមួយ ហើយក៏មានរន្ទះបាញ់ដើមស្វាយ បណ្តាលឲ្យត្រូវអ្នកទាំងពីរ រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យឯកជន រុងរឿង នៅស្រុកស្វាយចេក។ មកទល់នឹងថ្ងៃទី១១ ខែតុលានេះ ជនរងគ្រោះទាំង០២នាក់ បានធូរស្រាលហើយ ៕

មតិយោបល់