កម្លាំងនគរបាលស្រុកសំរោង បង្ក្រាបជនសង្ស័យម្នាក់ ករណីធ្វើសកម្មភាពលួចម៉ូតូ

តាកែវៈ នៅថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ដោយមានការណែនាំ ចង្អុលបង្ហាញពីសំណាក់លោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអម សាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក ភី ឆុន អធិការដ្ឋាននគរបាលស្រុកសំរោង បានដឹកនាំកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលខ្វាវ បង្ក្រាបបានករណីលួចម៉ូតូមួយករណី នៅភូមិពោធិ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ឈ្មោះ ជា ឈុយ ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅ ភូមិ ឃុំ កើតហេតុខាងលើ ។

បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវីធី រីឯ វត្ថុតាងត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ ។

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *