ព័ត៌មានជាតិ

មុខសញ្ញាជនសង្ស័យ ធ្លាប់ប្រព្រឹត្តិបទល្មើសលូកហោប៉ៅ ក្នុងពិធីបុណ្យអុំទូក

ស្វាយរៀង: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ស្នងការដ្ឋានននគរបាលខេត្តស្វាយរៀង សូមគោរពជម្រាបជូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ជាពិសេស ប្រជាពលរដ្ឋនៅទូទាំងខេត្តស្វាយរៀង បានដឹងអំពីរូបថតមុខសញ្ញាមួយចំនួនដែលធ្លាប់ប្រព្រឹត្តិបទល្មើស ដើម្បីរាយការណ៍ដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងកិច្ចការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនភ្ញៀវជាតិ និងអន្តរជាតិ ក្នុងពិធីបុណ្យអុំទូក នាថ្ងៃទី២៩, ៣០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមសំណូមពរ ដល់បងប្អូនប្រជាពលរដ្ធទាំងអស់ ចូលរួមសហការជាមួយសមត្ថកិច្ច តាមដាន និងពិនិត្យរាយការណ៍មកសមត្ថកិច្ច ជាបន្ទាន់ដើម្បីមានវិធានការចំពោះជនទាំងនោះ ដែលអាចមកជ្រៀតចូល ដើម្បីធ្វើសកម្មភាព លូក លួច កាត់ កាបូប ហោប៉ៅ ខ្សែក បងប្អូនដែលបានអញ្ជើញមកចូលរួមកម្សាន្តបុណ្យអុំទូកនេះ ។

ពេលដែលបងប្អូនបានជូបមុខសញ្ញា ដែលមានភិនភាគដូចរូបថតខាងក្រោមនេះ សូមទំនាក់ទំនងមកលេខទូរស័ព្ទទាន់ហេតុការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង 0977780007 ៕

មតិយោបល់