ព័ត៌មានជាតិ

រថយន្តRange Roverស៊េរីទំនើប សង្ស័យបើកបរដោយជនជាតិចិន បុកស្រ្តីម្នាក់ដើរឆ្លងផ្លូវ បណ្តាលឲ្យសន្លប់បាត់ស្មារតី

ភ្នំពេញ: នាវេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក Range Rover ស៊េរីទំនើប មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AP-5331 បុកស្រ្តីម្នាក់ដើរឆ្លងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ ទីតាំងស្ថិតតាមបណ្តោយផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកRange Rover ស៊េរីទំនើប មួយគ្រឿង ពណ៌ខ្មៅ សង្ស័យបើកបរដោយ ជនជាតិចិន បានធ្វើដំណើរតាមបណ្តោយផ្លូវ៣៦០ ។ ខណ:ពេលកំពុងបើកបរបានបុកស្រ្តីម្នាក់ដើរឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យរង របួសសន្លប់បាត់ស្មារតីដេកដួលស្តូកស្តឹងនៅកណ្តាលថ្នល់ ។ បន្ទាប់ពីកើតហេតុ តៃកុងរថយន្តបង្កហេតុ មិនចុះរត់គេចខ្លួនទៅណា នោះទេ ដោយឈប់រថយន្តនៅកន្លែងកើតហេតុ ។ មួយសន្ទុះក្រោយមក សមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ បាន នាំខ្លួនម្ចាស់រថយន្តទៅកាន់ប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។ ចំណែកជនរងគ្រោះ ត្រូវបានរថយន្តមន្ទីរពេទ្យរុស្ស៊ី ដឹកយកទៅសង្រ្គោះ ។

ស្រ្តីរងគ្រោះខាងលើនោះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ មានអាយុប្រ ហែលជា៣០ឆ្នាំជាង ។ តាមការបញ្ជាក់ឲ្យដឹងពីបងប្រុសម្នាក់ គាត់បាននិយាយថា នារីរងគ្រោះនេះ គាត់បានអង្គុយហូបបាយនៅ កន្លែងចិញ្ចើមផ្លូវម្ខាង ហើយសង្ស័យគាត់ដើរឆ្លងផ្លូវម្ខាងទៀតទៅរកបត់ជើងតូច ហើយក៏ដើរឆ្លងផ្លូវត្រលប់មកវិញ បានពាក់កណ្តាលផ្លូវ ក៏ត្រូវរថយន្តបុកបណ្តាលឲ្យរងរបួសធ្ងន់ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងច្បាស់ថា សមត្ថកិច្ចមានចំណាត់ការយ៉ាងណានោះ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់