ព័ត៌មានជាតិ

យុវជន ៣នាក់ចេញពីក្លឹបជិះម៉ូតូបុកបង្កាន់ដៃស្ពាន់ស្លាប់និងរបួសធ្ងន់ នៅខណ្ឌមានជ័យ

ភ្នំពេញ: កាលពីវេលាម៉ោង ៣និង៥៥នាទីឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ មានយុវជន ៣នាក់ ជិះម៉ូតូឌុបគ្នាចេញពីក្លឹបជ្រុលចង្កូតបុកបង្កា​ន់ដៃស្ពាន បណ្ដាលឲ្យស្លាប់និងរបួសធ្ងន់២នាក់ នៅលើស្ពាន់អាកាសស្ទឹងមានជ័យ ភូមិស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

ជនរងគ្រោះឈ្មោះ ផា ចាន់ភឿក អាយុ ២១ឆ្នាំ មុខរបរជាងឡាន ស្រុកកំណើតនៅខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HR-3577 ស្លាប់នៅនឹងកន្លែងកើតហេតុ។ រួមដំណើរជាមួយឈ្មោះ ពេជ្រ អាយុ ២៨ឆ្នាំ មុខរបរជាងឡាន និងឈ្មោះ ហុង អាយុ ២០ឆ្នាំ មុខរបរអ្នកលក់ការ៉ូ ស្នាក់នៅសង្កាត់បឹងកក់ទី២ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញជនរងគ្រោះធ្វើដំណើរពីត្បូងទៅជើងយ៉ាងលឿន លុះមកដល់ចំណុចខាងលើ ស្រាប់តែជ្រុលចង្កូតបុកបង្កាន់ដៃស្ពាន ស្លាប់និងរបួសធ្ងន់។ បន្ទាប់ពីកើតហេតុក៏លេចមុខជនឆ្លៀតឱកាសលួចយកម៉ូតូ រួមរបស់មានតម្លៃទៅបាត់តែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងហៅរថយន្តសង្គ្រោះដឹកអ្នករបួសធ្ងន់ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកអ្នកស្លាប់ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯជនឆក់ឱកាស បច្ចុប្បន្នមន្ត្រីជំនាញកំពុងស្រាវជ្រាវ៕

មតិយោបល់