ព័ត៌មានជាតិ

អាណោចអាធ័មណាស់! បុរសម្នាក់ដើរធ្លាក់ទឹកអូរ បណ្តាលឲ្យលង់ទឹកស្លាប់បាត់បង់ជីវិត

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១១និង៣០នាទី ត្រង់ចំណុចសំណង់ស្ទាក់ទឹកអូរតាវ៉នក្រុមទី១ ភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីមនុស្សលង់ទឹកស្លាប់ចំនួន ០១ករណី ជនរងគ្រោះឈ្មោះ ទិត្យ សម្បត្តិ ហៅ ដា ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅក្រុមទី២០ ភូមិព្រែកស្នោ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក ឡុង យោធាវីរ: អធិការនគរបាលស្រុកឯកភ្នំ បានឲ្យកម្លាំងសមត្ថកិច្ច ចុះពិនិត្យទីកន្លែងហេតុ និងសាកសព ព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញ កន្លែងកើតហេតុ ក្រុមការងារបាន ធ្វើការសន្និដ្ឋានបានថា សាកសពឈ្មោះ ទិត្យ សម្បត្តិ នេះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ក្រោមមូលហេតុផឹកស្រាស្រវឹងធ្លាក់ទឹកអូរ បណ្ដាលឲ្យលង់ទឹកស្លាប់ ។

បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់