ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ: នាវេលាម៉ោង ១០និង៤០នាទីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ២គ្រឿង បុកគ្នា បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវ២៨៧ កែងនិងផ្លូវ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក លុចស៊ីសRX330 ពណ៌ស ពាក់ស្លាកលេខ នគរបាល2-3276 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥២៨ ទិសដៅពីកើតទៅលិចនិងក្នុងល្បឿនយ៉ាងលឿន ស្របពេលនោះដែលក៏មានរថយន្តមួយគ្រឿងម៉ាក តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AS-8253 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវ២៨៧ ទិសដៅពីត្បូងទៅជើងនិងក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុរថយន្តទាំងពីរគ្រឿងនោះ ក៏បានបុកគ្នាពេញទំហឹង រួចរថយន្តលុចស៊ីសRX330 ខ្ទាតជ្រុលទៅបុកផ្ទុបនិងរបងថ្មដីឡូត៍ទុកចោល បណ្តាលឲ្យក្រពឹតបាក់ក្រឡេកង់ខាងមុខចំហៀងខាងឆ្វេង ចំណែកឯរថយន្តតាកូម៉ាបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយពេលកើតហេតុភាគីទាំងពីរ ចរចាដោះស្រាយគ្នាដោយមិនចង់មានរឿងរ៉ាវវែងឆ្ងាយ ភាគីទាំងពីរក៏ព្រមយករថយន្តទៅជួសជុលរៀងៗខ្លួន ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់