ព័ត៌មានជាតិ

ឪពុកចុងរំលោភសេពសន្ថវៈ លើកូនស្រីចុងភ្លោះពីរនាក់បានសម្រេចម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

កោះកុង:​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១១និង ៣០នាទី កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកកោះកុងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាឪពុកចុងរំលោភសេពសន្ថវ: លើអនីតិជនពីរនាក់ (កូនចុងភ្លោះ) បានសម្រេចម្នាក់ ។

ជនសង្ស័យឈ្មោះ លីម វិរះ​ ភេទប្រុស អាយុ៣៤ ឆ្នាំ មានស្រុកកំណើតនៅភូមិ ស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង បច្ចុប្បន្នរស់នៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។ ជនរងគ្រោះ១.ឈ្មោះ ន រ ន ភេទស្រីអាយុ ១២ ឆ្នាំ មុខរបរសិស្ស (បានសម្រេច) ។ ២.ឈ្មោះ ន រ ច ន ភេទស្រីអាយុ ១២ ឆ្នាំមុខរបរសិស្ស ។ ជនរងគ្រោះទាំងពីរនាក់ជាបងប្អូនបង្កើត មានស្រុកកំណើតនៅភូមិ រោងគោ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។

បច្ចុប្បន្ន កម្លាំងជំនាញបានធ្វើការឃាត់ខ្លួន កំពុងសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

មតិយោបល់