កណ្តាលៈ នាវេលាម៉ោង០៨និង០០នាទីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក Ford មួយគ្រឿង ពណ៌ស-ខៀវ ពាក់ស្លាកលេខភ្នំពេញ2BL-4136 បុកPassApp មួយគ្រឿង បណ្តាលឲ្យក្រឡាប់ ផ្ងារជើង ម្ចាស់បានរងរបួសធ្ងន់ ទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ២១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្កាល ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក Ford ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១ បើកបរដោយជន មិនស្គាល់អត្តសញ្ញាណម្នាក់ ។ ខណៈបើកបរធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ បានបុកម៉ូតូ PassApp មួយគ្រឿង ពាក់ស្លាក លេខកណ្តាល 1AE-6326 ពេញទំហឹងក្រឡាប់ផ្ងារជើង បណ្តាលឲ្យម្ចាស់រងរបួសធ្ងន់ ត្រូវដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្រ្គោះ ។ ចំណែកតៃកុងរថយន្តបង្កហេតុនោះវិញ បានចុះរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព ចាក់ចេញពីកន្លែងកើតហេតុ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក៏បង្កឲ្យរងការខូចខាតទាំងរថយន្តនិងម៉ូតូ PassApp ផងដែរ ។ រថយន្តមានសភាពខ្ទេចផ្នែកខាងមុខ មួយចំហៀង ។ ចំណែកម៉ូតូPassApp បានក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ ។ រីម្ចាស់នោះវិញ ក៏បានរងរបួសធ្ងន់ ត្រូវគេដឹក បញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្រ្គោះផងដែរ ។
នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ ដល់ទីតាំងកន្លែងកើតហេតុ ។ បន្ទាប់មកបានធ្វើការវាស់វែងយករថយន្តនិងម៉ូតូ PassApp ទៅរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីរង់ចាំឲ្យភាគីទាំងពីរចូលខ្លួនដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់នាពេលក្រោយ ៕
មតិយោបល់