ព័ត៌មានជាតិ

បុរសជាជាងជួសជុលរថយន្តម្នាក់ បានយករថយន្តភ្ញៀវទៅជួសជុល បែរជាមកជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: កាលពីវេលាម៉ោង ២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ មានករណីបុរសជាជាងជួសជុលរថយន្តម្នាក់ បានយករថយន្តភ្ញៀវទៅជួសជុល បែរជាមកជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ស្ថិតតាមបណ្តោយផ្លូវ១៩ កែងនិងផ្លូវ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក Lexus RX 300 ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 20-0101 បើកបរតាមបណ្ដោយផ្លូវ១០៦ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន ស្រាប់តែគេឃើញមានរថយន្តបង្កម៉ាក អាលផាត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-3757 បើកបរដោយបុរសជាជាងជួសជុលរថយន្តម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ផ្លូវបំបែកជាបួនមិនបង្អង់ ក៏ជ្រុលទៅបុករថយន្ត lexus RX 300 ចំផ្នែកចំពីមុខយ៉ាងពេញទំហឹង ប៉ើងទៅបុករថយន្តមួយគ្រឿងទៀត ចតនៅក្បែរចិញ្ចើមផ្លូវបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។

ក្រោយកើតហេតុខាងលើ ភាគីទាំងសងខាងសម្រួលគ្នា ដោយរថយន្តម៉ាកអាលផាត បើកបរដោយជាងជួសជុលរថយន្ត ព្រមសងទៅលើរថយន្ត lexus RX300 និងរថយន្តមួយគ្រឿងទៀត ដែលខូចខាតនៅក្នុងការជួយជួសជុលឲ្យឡើងវិញ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់