ព័ត៌មានជាតិ

រថយន្ត Toyota Prius មួយគ្រឿង បុកម៉ូតូឌ្រីមសង់ពីក្រោយពេញទំហឹង បណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់

ភ្នំពេញ: កាលពីវេលាម៉ោង០៨និង៤០នាទីយប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក Toyota Prius មួយគ្រឿង បុកម៉ូតូហុងដាឌ្រីម ជិះស្របទិសដៅគ្នាពេញទំហឹង បណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់ តាមបណ្ដោយផ្លូវ១០០៣ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1HC-5517 ធ្វើដំណើរតាមបណ្ដោយផ្លូវ១០០៣ ទិសដៅពីជើងទៅត្បូង មកដល់ត្រង់ចំណុចកើតហេតុ មានរថយន្តម៉ាក Toyota Prius មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BK-6425 បើកបរ ដោយបុរសម្នាក់ ទិសដៅស្របទិសគ្នាក្នុងល្បឿនលឿន ជ្រុលទៅបុកពីក្រោយម៉ូតូពេញទំហឹងកៀបជាប់ ពីមុខរថយន្ត អូសប្រមាណ ៣០ម៉ែត្រ បណ្តាលឲ្យម្ចាស់ម៉ូតូបោកក្បាលនិងកញ្ចក់រថយន្ត បែករងរបួសធ្ងន់ ត្រូវដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ណៅក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះវាស់វែង យកម៉ូតូនិងរថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយ ទៅតាមផ្លូវច្បាប់ ៕

មតិយោបល់