ព័ត៌មានជាតិ

ការយោគយល់ក្នុងពេលគ្រោះថ្នាក់ចរាចរណ៍បញ្ចប់ដោយស្នើគ្នា

ភ្នំពេញ: បុរសម្នាក់រងរបួសស្រាល ដោយជើងឆ្វេងកៀបជាមួយម៉ូតូ ត្រូវបានប្រជាពលរដ្ឋជួយលើកអូសដាក់អែបខាង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅខាងមុខ នីកូល ហូម ម៉ាត (Nicole Home Mart) តាមផ្លូវ១៨២ (ទេពផន) សង្កាត់ទឹកល្អក់២ ខណ្ឌទួលកាល រាជធានីពេញ កាលពីម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី២៥ សីហានេះ។

សាក្សីបានប្រាប់ថា គេឃើញម៉ូតូឃ្លីក Click ពណ៌ក្រហម ស្លាកលេខភ្នំពេញ 1CD-7467 បើកបរដោយបុរសម្នាក់ពីកើតទៅលិច តាមផ្លូវ១៨២ ក៏គេចរថយន្តបន្តិចងាកទៅឆ្វេង ស្រាប់តែម៉ូតូភីស៊ីអេជ PCX ពណ៌ស ស្លាកលេខភ្នំពេញ 1FJ-2618 ដែលបើកបរតែម្នាក់ឯងដែរ ទិសដៅស្របគ្នា មកពីក្រោយចាប់ហ្វាំងមិនទាន់ក៏កៀរកៀប បណ្តាលឲ្យរងការខូចខាតរៀងៗខ្លួន និងម្ចាស់ម៉ូតូឃ្លីក Click រងរបួសជើងឆ្វេងបន្ថែមទៀត បានសន្តិសុខឯកជននិងប្រជាពលរដ្ឋជួយលើកអែបខាងទាំងម៉ូតូនិងមនុស្សផងដែរ។

ម្ចាស់ម៉ូតូឃ្លីក បានប្រាប់ថា គាត់ចាកចេញពីផ្ទះសំដៅធ្វើការងារដោយបើកបរតាមផ្លូវ១៨២ មកដល់ចំណុចកើតហេតុក៏ត្រូវម៉ូតូភីស៊ីអេជ PCX ដែលមកពីក្រោយស្របពេលគាត់ងាកបន្តិចទៅឆ្វេងក៏ប៉ះគ្នាតែម្តង។ ហើយគាត់បានបន្តទៀតថា ជើងខាងឆ្វេងឈឺដើរមិនរួច មិនដឹងជាបាក់ឬយ៉ាងណាទេ តែគាត់បាននិយាយគ្នាជាមួយម្ចាស់ភីស៊ីអេជ PCX ដោយយកម៉ូតូទៅជួសជុលរៀងខ្លួន ដោយយើងជាខ្មែរដូចគ្នា ហើយរឿងគ្រោះថ្នាក់ចរាចរណ៍នេះមិនចង់វែងឆ្ងាយនាំតែខាតពេលវេលា មិនដឹងជាបានអ្វីមកវិញទេ។

ក្រោយកើតហេតុការគ្រោះថ្នាក់ចរាចរណ៍ក៏បានចែកផ្លូវគ្នាមម្ខាងទៅពេទ្យម្ខាងទៅជួសជុលម៉ូតូ ដោយមិនរំខានសមត្ថកិច្ច ដោយមានការអាធ្យាស្រ័យគ្នា ទោះជាមានរបួសនិងការខូចខាតយ៉ាងណាក៏ដោយ៕

ម៉ូតូកៀរគ្នា (1)

ម៉ូតូកៀរគ្នា (2)

ម៉ូតូកៀរគ្នា (3)

ម៉ូតូកៀរគ្នា (4)

ម៉ូតូកៀរគ្នា (5)

ម៉ូតូកៀរគ្នា (6)

ម៉ូតូកៀរគ្នា (7)

ម៉ូតូកៀរគ្នា (8)

ម៉ូតូកៀរគ្នា (9)

ម៉ូតូកៀរគ្នា (10)

មតិយោបល់