ភ្នំពេញៈ ថ្ងៃ ទី២៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៤និង០០ នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនជាតិចិន ០១នាក់ ឈ្មោះ YANG BING ភេទប្រុស អាយុ២៣ឆ្នាំ ពីកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ទឹកល្អក់២ ខណ្ឌទួលគោក ពីបទបង្កការអុកឡុងតាមទីសាធារណៈ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។ បន្ទាប់មកកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការសាកសួរដឹងថាជននេះចូលមក ព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងទេសចរ។
បច្ចុប្បន្ន មានសតិមិនប្រក្រតី និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន (បានហែកលិខិតឆ្លងដែនខ្លួនឯងចោល)។ ត្រូវបានបញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៏ ដើម្បីអនុវត្តនីតិវិធីបន្ត៕
មតិយោបល់