ព័ត៌មានសុខភាព

មូលហេតុដែលធ្វើឲ្យមនុស្សស្រីមករដូវមិនទៀង

ឈានដល់វ័យពេញក្រមុំ ឬវ័យគ្រប់ការនារីគ្រប់រូបតែមានមករដូវជាប្រចាំខែ ព្រោះនេះជារឿងធម្មជាតិ។ ការមករដូវម្តងៗអាចមានរយៈពេល ៣ទៅ៤ថ្ងៃ ឬមួយសប្តាហ៍ អាស្រ័យទៅលើសុខភាពរបស់មនុស្សម្នាក់ៗ។
ប៉ុន្តែប្រសិនបើមានករណីបាត់រដូវនៅខែណាមួយនោះ គេហៅថារដូវមិនទៀង។ តើរដូវមិនទៀង បណ្តោលមកពីមូលហេតុអ្វីខ្លះ? បើចង់ដឹងច្បាស់ សូមស្វែងយល់ជាមួយនឹង Post News ទាំងអស់គ្នា។

១. ស្រក ឬលើសទម្ងន់ខ្លាំងពេក
ស្ត្រីដែលធ្លាប់មានការស្រកទម្ងន់ ឬលើសទម្ងន់ជ្រុល អាចមានបញ្ហារដូវមិនទៀង។ កត្តានេះភាគច្រើនកើតឡើង ដោយសារតែមានជាតិខ្លាញ់ក្នុងរាងកាយ។

២. អតុល្យភាពអ័រម៉ូន
អតុល្យភាពអ័រម៉ូន គឺជាកត្តាមួយដ៏ធំ ដែលអាចផ្លាស់ប្តូរដល់វដ្តរដូវរបស់អ្នកជាញឹកញាប់។

៣. ធ្វើលំហាត់ប្រាណជ្រុល
ស្ត្រីជាច្រើនដែលធ្វើសកម្មភាពរាងកាយ ឬហាត់ប្រាណខ្លាំងពេក បង្កឲ្យជួបប្រទះនឹងបញ្ហាមករដូវមិនទៀង។ នេះហើយជាមូលហេតុដែលត្រូវបានគេណែនាំឲ្យធ្វើលំហាត់ប្រាណកម្រិតមធ្យម ទើបមិនប៉ះពាល់ដល់អ័រម៉ូន។

៤. ភាពតានតឹងឡើងខ្ពស់
នេះប្រហែលជាមូលហេតុទូទៅបំផុតសម្រាប់ការមករដូវមិនទៀង។ កម្រិតនៃភាពតានតឹងឡើងខ្ពស់ អាចមានផលប៉ះពាល់អវិជ្ជមានដល់តុល្យភាពអ័រម៉ូន ដូច្នេះអាចបណ្តោលឲ្យមិនវដ្តរដូវមិនប្រក្រតី។

៥. បរិភោគមិនឈប់
ស្ត្រីដែលទទួលរងពីបញ្ហាទទួលទានមិនចេះធុញ ឬមិនចេះឆ្អែត អាចជួបនឹងបញ្ហាមករដូវខុសប្រក្រតី។ ហេតុនេះហើយ ស្ត្រីគ្រប់រូបគួរតែរក្សារបៀបរស់នៅ ដោយបរិភោគឲ្យបានត្រឹមត្រូវ, របបអាហារមានតុល្យភាព ទើបអាចរក្សាសុខភាពឲ្យមាន​ស្ថេរភាព៕

irregular-periods

មតិយោបល់