ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ឃាត់ខ្លួនយកមកសាកសួរ ពាក់ព័ន្ធករណីលួចកាច់សោកម៉ូតូជនរងគ្រោះ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទីរសៀល ត្រង់ចំណុចផ្ទះលេខ៩៧ ផ្លូវលេខ២០ បុរីពិភពថ្មី៣ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ សុខ ពេជ្រ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ឌុក ឌីណា ភេទស្រី អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ទីលំនៅផ្ទះលេខ៩៧ ផ្លូវលេខ២០ បុរីពិភពថ្មី៣ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស លាយខៀវ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ 1IV-2723 មានលេខតួ 464729 និងលេខម៉ាស៊ីន 56418 ចំនួន០១គ្រឿង , សោខ្សៀលេខ៨ កែច្នៃជាដែកជ្រុងចុងសំប៉ែតស្រួច សម្រាប់កាច់សោកម៉ូតូចំនួន០១, និងដែកមូលរាងអក្សរ L ចំនួន០១ ។
ក្រោយពីធ្វើការសាកសួររួច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេ (ជនសង្ស័យ) និងបក្ខពួកឈ្មោះ បញ្ញា ពិតជាបានធ្វើសកម្មភាពលួចកាច់សោកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យនិងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕
មតិយោបល់