ព័ត៌មានជាតិ

ទុកម៉ូតូចូលទៅក្នុងចំការ ចេញមកវិញទន់ជង្គង់

ត្បូងឃ្មុំ: ស្រ្តីម្នាក់បានទុកម៉ូតូ រួចចុះដើរទៅក្នុងចម្ការចេញមកវិញ ត្រូវជនសង្ស័យលួចយកទៅបាត់កាលពីវេលា១២និង១០នាទីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិត្រពាំងប្រិយ៍ ឃុំកណ្ដាលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោកអធិការនគរបាលស្រុកពញាក្រែកបានឲ្យដឹងថា នៅមុនពេលកើតហេតុស្រ្តីរងគ្រោះឈ្មោះ ស៊ា សឿន បានទុកម៉ូតូនៅលើផ្លូវលំ ហើយបានចុះដើរចូលទៅក្នុងចម្ការ ពេលនោះជនសង្ស័យឈ្មោះ ម៉ាត់ សុះ ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិគីឡូ៣១ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី2005 ស្លាកលេខកំពង់ចាម 1A-1124 ទៅបាត់។

លោកអធិការរដ្ឋាននគរបាលស្រុកពញាក្រែកបានបន្តថា ក្រោយពីបាត់ម៉ូតូរបស់ខ្លួន ស្រ្តីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង បន្ទាប់ពីទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំងរបស់លោកចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនខាងលើ និងដកហូតបានម៉ូតូប្រគល់ជូនស្រ្តីរងគ្រោះវិញ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនមកអធិការរដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់បន្តតាមនីតិវិធីច្បាប់៕

photo_2016-08-14_17-24-40

photo_2016-08-14_17-24-42

photo_2016-08-14_17-24-44

មតិយោបល់