ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ៣គ្រឿង បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ ៤នាក់

ភ្នំពេញ: (ព័ត៌មានបឋម) នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ៣គ្រឿង បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ ៤នាក់ បញ្ជូនទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យ ស្ថិតតាមបណ្ដោយផ្លូវទួលពង្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់