ព័ត៌មានជាតិ

ស្រ្តីម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តមួយគ្រឿង រេចង្កូតបុករ៉ឺម៉កដឹកទឹកកកពេញទំហឹង បណ្តាលឲ្យបុរសម្នាក់សន្លប់បាត់ស្មារតី

ភ្នំពេញ: នៅវេលាម៉ោង០៥និង០០នាទីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តមួយគ្រឿងម៉ាក CHEVROLET ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AS-0762 បើកបរដោយស្រ្តីម្នាក់ សង្ស័យស្រវឹងស្រា ជ្រុលបុកគូទរ៉ឺម៉កម៉ូតូដឹកទឹកកក មួយគ្រឿង រុញចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ សន្លប់បាត់បង់ស្មារតី ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ ទីតាំងស្ថិតតាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក CHEVROLET មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AS-0762 បើកបរដោយស្រ្តីមិនស្គាល់អត្តសញ្ញាណម្នាក់ សង្ស័យស្រវឹងស្រា បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងល្បឿនមួយយ៉ាង លឿន ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុកគូទរ៉ឺម៉កម៉ូតូដឹកទឹកកកមួយគ្រឿង កំពុងតែឈប់នៅ លើចិញ្ចើមផ្លូវពេញទំហឹង រុញចូលទៅបុកផ្ទប់ផ្ទះបងប្អូនប្រជាពលរដ្ឋរងការខូចខាត ។ ក្នុងហេតុការណ៍នេះ បណ្តាលឲ្យភាគីខាងម្ចាស់ ម៉ូតូរ៉ឺម៉កដឹកទឹកកកសន្លប់បាត់បង់ស្មារតីយ៉ាងធ្ងន់ធ្ងរ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។ ចំណែក តៃកុងបើកបររថយន្ត ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានភ្លាមៗផងដែរ ដើម្បីនាំខ្លួនទៅកាន់ប៉ុស្តិ៍ធ្វើការសាកសួរ ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើល និងស្ទូចយករថយន្តបង្កហេតុខាងលើ ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំឲ្យភាគីទាំងពីរ ចូលខ្លួនដោះស្រាយគ្នានៅពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់