ព័ត៌មានជាតិ

Update៖ អាសូរណាស់! ជួលម៉ូតូឌុបដឹកយកអីវ៉ាន់ ឲ្យកូនមិនទាន់ដល់ផង ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ពាក់កណ្តាលផ្លូវ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យស្ត្រីម្នាក់ បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ចំណែកបុរសម្នាក់ទៀតរងរបួសធ្ងន់ ខណ:ដែលជិះម៉ូតូឌុបគ្នា វ៉ាជែងរថយន្តខាងមុខ ធ្លាក់ជង្ហុកដួលចូលរថយន្តដឹកកុងផ្លាកេ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង៥០នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នៅតាមផ្លូវហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ភាគីជនរងគ្រោះ ជិះម៉ូតូឌុបគ្នា ម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HL-2689 បើកដោយបុរសម្នាក់ ជាអ្នកប្រកប របរ រត់ម៉ូតូឌុប រងរបួសធ្ងន់ ។ ចំណែកស្ត្រីជាអ្នករួមដំណើរ ស្លាប់ពេលដឹកបញ្ជូនទៅសង្រ្គោះ មានឈ្មោះ តេង មុំ អាយុ ៥២ឆ្នាំ រស់នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រីឯរថយន្តបង្ក កូរ៉េ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-4080 បើកដោយឈ្មោះ ចាវ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ បើកបររថយន្តដឹកគ្រឿងសំណង់ មានទីលំនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវបានឃាត់ខ្លួន ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូឌុបម៉ូយម្នាក់ ជាស្ត្រីរងគ្រោះខាងលើ ធ្វើដំណើរតាមផ្លូវហាណូយ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តខាងមុខ ជាអកុសល ធ្លាក់ជង្ហុក ក៏រអិលដួល ខ្ទាតស្ត្រីរងគ្រោះចូលរថយន្ត កូរ៉េ ដឹកក្តាកុងផ្លាកេ កំពុងបើកពីជើងទៅត្បូង បណ្តាលឲ្យបុកកិនស្លាប់ស្ត្រីម្នាក់ ពេលរថយន្តគ្លីនិកដឹកយកទៅ ចំណែកបុរសជាអ្នកបើកម៉ូតូរងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះម្នាក់របួសធ្ងន់ ត្រូវបានរថយន្តគ្លីនិកដឹកយកទៅ ចំណែកស្ត្រីរបួសដល់ស្លាប់ត្រូវបានដឹកវិលត្រឡប់មកកន្លែងកើតហេតុវិញ រង់ចាំឲ្យសមត្ថកិច្ចជំនាញពិនិត្យ ប្រគល់សពជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកមធ្យោបាយទាំង២ រថយន្តនិងម៉ូតូ រួមទាំងអ្នកបើកបររថយន្តផង ត្រូវបានប្រគល់ឲ្យការិយាល័យចរាចរជើងគោក ស្នងការក្រុង កសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់