ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយ មួយគ្រឿង បើកលឿនចុះចំណោតដាច់ហ្វ្រាំង បណ្តាលឲ្យក្រឡាប់ធ្លាក់ផ្លូវ រងរបួសធ្ងន់ស្រាល៣នាក់

កោះកុង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សមត្ថកិច្ចបានឲ្យដឹងថា មានករណីរថយន្តក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យមនុស្សរបួសធ្ងន់ម្នាក់ ស្រាល០៣នាក់ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២៣និង០០នាទី លើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោល Km៦១-៦២ នៅចំណុចអន្ទង់អាំងធំ ស្ថិតក្នុងភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-0390 បើកបរដឹកទំនិញទិសដៅពីភ្នំពេញទៅកោះកុង ។ បណ្តាលឲ្យរងរបួសធ្ងន់ចំនួន០១នាក់ប្រុស (តៃកុងឡាន) ។ មូលហេតុ ប្រើប្រាស់ល្បឿន ចុះចំណោតដាច់ហ្វ្រាំងក្រឡាប់ធ្លាក់ផ្លូវ ។ អ្នកបើកបរឈ្មោះ បុរី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ (រងរបួសធ្ងន់បាក់ជើងខាងស្តាំ) អ្នករួមដំណើរចំនួន០៣នាក់ប្រុស (រងរបួសស្រាល) រថយន្ត ខូចខាតធ្ងន់ ​​​៕

មតិយោបល់