ព័ត៌មានជាតិ

ដំណឹងស្វែងរកសាច់ញាតិ បុរស ២នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ នៅស្រុកកៀនស្វាយ

កណ្ដាល: (ព័ត៌មានបឋម) មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័រ និងម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ ២នាក់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល កើតហេតុតាំងពីវេលាម៉ោង ២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។

ជនរងគ្រោះបើកបរម៉ូតូម៉ាក ឌ្រីមសង់ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AQ-7370។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងឃាត់ខ្លួនអ្នកបើកបរបញ្ជូនទៅប៉ុស្តិ៍ និងបន្តស្រាវជ្រាវរកសាច់ញាតិជនរងគ្រោះ ដើម្បីប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់