ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូកង់បីបុកគ្នា បណ្តាលឲ្យក្រឡាប់ផ្ងារជើងរងការខូចខាត

ភ្នំពេញ: នាវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍​ មួយបានកើតឡើង រវាងរថយន្ត Toyota Rav4 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខកណ្តាល 2D-9576 បើកបរបុកជាមួយនឹងម៉ូតូកង់បី មួយគ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Toyota Rav4 មួយគ្រឿង ពណ៌ស បើកបរដោយជនមិនស្គាល់អត្តសញ្ញា ណម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ៦ម៉ែត្រ ។ ខណ:បើកបរមកដល់ត្រង់ចំណុចកើតហេតុ បានបុកគ្នាជាមួយនឹងម៉ូតូកង់បី មួយគ្រឿង ពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ចំណែកឯម៉ូតូកង់បីនោះវិញ ក៏បានរងការខូចខាតផងដែរ ។ ក្នុងហេតុការណ៍ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនបានដឹងច្បាស់ថា រថយន្តនិងម៉ូតូកង់បី មានទិសដៅពីណាទៅណានោះទេ ដោយពុំមានប្រភពបញ្ជាក់ប្រាប់ឲ្យដឹង ហើយក្នុងហេតុការណ៍នេះ ក៏មិនដឹងថាមានមនុស្សរងរបួស
នោះដែរ ដោយភ្នាក់ងារយើងខ្ញុំមកមិនទាន់ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ និងជួយសម្រួលចរាចរណ៍ ដើម្បីកុំឲ្យកកស្ទះចរាចរណ៍ ។ ក្នុងហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក្រុមការងារយើងខ្ញុំមិនទាន់ដឹងច្បាស់ថា សមត្ថកិច្ចមានចំណាត់ការយ៉ាងណា នោះទេ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់