ភ្នំពេញៈ យោងតាមផេក អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា នៅវេលាម៉ោង១៤និង០០នាទីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ មានករណីជនសង្ស័យម្នាក់ ជិះកង់ធ្វើសកម្មភាពលួចគ្រឿងអលង្ការ នៅផ្ទះគ្មានលេខមួយកន្លែង ក្នុងភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ បួន ចាន់នី ភេទស្រី អាយុ ៥៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុ ។
ចំណែកជនសង្ស័យឈ្មោះ ពេជ្រ រស្មី ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុជនរងគ្រោះ បានចេញទៅលក់ដូរនៅផ្សារ ដោយពុំបានចាក់សោទ្វារផ្ទះទេ ស្រាប់តែជនសង្ស័យជិះកង់មកឈប់ក្បែរផ្ទះ រួចចូលផ្ទះជនរងគ្រោះលួចគ្រឿងអលង្កាមាន៖ ខ្សែកផ្លាកទីន០១ខ្សែ, ខ្សែជើងផ្លាកទីន០១ខ្សែ, ក្រវិលផ្លាកទីនដាំត្បូងពណ៌ស០១គូ, បណ្ដោងខ្សែកផ្លាកទីនរូបព្រះដាំត្បូងពណ៌ស០១ និងត្បូងពណ៌ស០២ គេចខ្លួន ។ លុះដល់ថ្ងៃទី២០-១០-២០២២ វេលាម៉ោង១៣ និង០០នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យនៅភូមិកើតហេតុ រួមនិងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ។
លទ្ធផលធ្វើតេស្តទឹកនោមជនសង្ស័យ៖ វិជ្ជមាន (មានសារធាតុញៀន) ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវកម្លាំងសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់