ព័ត៌មានជាតិ

កម្លាំងនគរបាលស្រុកស្វាយជ្រំ បង្ក្រាបករណីលួចលេងល្បែងស៊ីសងជល់មាន់១ទីតាំង ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់

ស្វាយរៀងៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ក្រោយពីទទួលបានព័ត៌មានថា មានការលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ០១ទីតាំង ស្ថិតនៅក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបាសាក់ និងកម្លាំងប្រជាការពារ បានចុះបង្ក្រាបករណីលួចលេងល្បែងខាងលើភ្លាមៗ ។

ជាលទ្ធផល: សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ប្រុស ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ រថយន្ត០១គ្រឿង, ម៉ូតូ ០៥គ្រឿង និងមាន់ជល់ចំនួន០២ក្បាល ។ ជនសង្ស័យ រួមនឹងវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់