ព័ត៌មានជាតិ

អតីតយោធាម្នាក់ មានជំងឺប្រចាំកាយ បានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន

សៀមរាប: នៅថ្ងៃព្រហស្បតិ៍ ០៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៦និង៣០នាទី អតីតយោធាម្នាក់ មានជំងឺប្រចាំកាយ បានសម្រេចចិត្តធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលកើតឡើង នៅចំណុចរោងចិញ្ចឹមមាន់ ស្ថិតនៅក្រុមទី០៤ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

សពជនរងគ្រោះឈ្មោះ ឡេង ប៊ុនណាត ហៅ ជួប ណាត ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិ-ឃុំកើតហេតុ ។ បានធ្វើអត្តឃាតចងក ដោយខ្សែនីឡុង ពណ៌ស ចងភ្ជាប់និងធ្នឹមដែករោងមាន់ កម្ពស់ពីដី១,៨៥ម៉ែត្រ ។

ការពិនិត្យជាក់ស្ដែង សាកសពស្លៀកខោរឹតជើងខ្លី ពណ៌ ឈាមជ្រូក អត់អាវ ដៃក្តាប់ទាំង២ ហៀរសំបោរចេញទឹកកាម មានស្នាមរឹតក(ចំណុចចង)ប្រវែង២៥ស.ម ក្រៅពីនេះគ្មានស្លាកស្នាមអ្វីនោះទេ ។

មូលហេត៖ ជនរងគ្រោះមានជំងឺប្រចាំកាយ ។

ក្រោយពីការពិនិត្យរបស់នគរបាលជំនាញខេត្ត និងនគរបាលក្រុង បានឲ្យដឹងថា ជនរងគ្រោះបានស្លាប់ដោយធ្វើអត្តឃាត (ចងក)សម្លាប់ខ្លួនឯង ពិតមែន ។ សពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់