ភ្នំពេញៈ យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង១៦និង០០ នាទីល្ងាច ថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើង នៅចំណុចផ្ទះលេខ១៧២ តាមបណ្តោយផ្លូវ៦៣ កែងផ្លូវ២៨២ ភូមិ៤ សង្កាត់បឹងកេងកងទី០១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ម្ចាស់ឈ្មោះ ខៀវ ចាន់ធូ ភេទស្រី អាយុ ៦០ ឆាំ្ន ជនជាតិខែ្មរ មុខរបរ អាជីវករ ។
មូលហេតុ៖ កំពុងបន្តស្រាវជ្រាវ ។
ប្រភេទសំណង់: ថ្មក្រោមឈើលើប្រក់ស័ង្កសី ទំហំ ១២ម៉ែត្រ x ២០ម៉ែត្រ ។
ខូចខាតសម្ភារៈ ឆេះផ្ទះទំហំ ១២ម៉ែត្រ X ២០ម៉ែត្រ អស់ទាំងស្រុង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
ស្លាប់មនុស្ស : គ្មាន ។
របួសមនុស្ស: គ្មាន ។
កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ: ចំនួន ១៩ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៩ រថយន្ត ស្មើនឹង ៧៦ម៉ែត្រគូប ។
រថយន្តជំនួយអន្តរាគមន៍:
- រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ រថយន្ត សើ្មនឹង ១២ ម៉ែត្រគូប ។
- រថយន្តទីក្រុងកោះនរា ចំនួន ០១ គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ០១ រថយន្ត សើ្មនឹង ០៤ ម៉ែត្រគូប ។
- រថយន្តផ្សារទំនើបអូឡាំព្យា ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត សើ្មនឹង ០៨ ម៉ែត្រគូប ។
- រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត សើ្មនឹង ០៦ ម៉ែត្រគូប ។
ពន្លត់ចប់៖ នៅម៉ោង ០៥និង០០ នាទីល្ងាច ថ្ងៃខែឆ្នាំដដែល ៕
មតិយោបល់