ព័ត៌មានជាតិ

បុរសចំណាស់ម្នាក់ ផឹកស្រាស្រវឹងជិះម៉ូតូធ្លាក់ទឹកប្រឡាយ បណ្ដាលឲ្យលង់ស្លាប់

​បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ០៩​និង​៣០​នាទី​ ស្ថិត​នៅ​ចំណុច​ ក្រុម​ទី​២៩​ ភូមិ​ព្រះ​ពន្លា​ ឃុំ​រូង​ជ្រៃ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ មាន​ករណី​មនុស្ស​លង់ទឹក​ស្លាប់​ចំនួន​០១​ករណី​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ ម៉ក់​ សំបូរ​ ភេទ​ប្រុស​ អាយុ​ ៦៥​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​ព្រះ​ពន្លា​ ឃុំ​រូង​ជ្រៃ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ ។​

​លោក​វរសេនីយ៍ទោ​ សេង​ លុ​ច​ អធិការ​នគរបាល​ស្រុក​ថ្មគោល​ បានអោយ​កម្លាំង​សមត្ថកិច្ច​ចុះ​ពិនិត្យ​ទីកន្លែង​ហេតុ​ និង​សាកសព​ ព្រមទាំង​សាកសួរ​បំភ្លឺ​សាក្សី​ជុំវិញ​កន្លែង​កើតហេតុ​ ក្រុមការងារ​បាន​ធ្វើការ​សន្និដ្ឋាន​បាន​ថា​ សព​ឈ្មោះ​ ម៉ក់​ សំបូរ​ នេះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន​ ។​ មូលហេតុ​ ជន​រង​គ្រោះ​បាន​ផឹកស្រា​ស្រវឹង​ រួច​ជិះ​ម៉ូតូ​ធ្លាក់​ប្រឡាយ​ទឹក​បណ្ដាល​ឲ្យ​លង់ទឹក​ស្លាប់​ ។​

​បច្ចុប្បន្ន​ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

មតិយោបល់