ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តស៊េរីទំនើបពីរគ្រឿង និងម៉ូតូPassApp មួយគ្រឿងក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង១២និង០០នាទីយប់ នាពាក់កណ្តាលអធ្រាត្រថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍បុករះដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្តស៊េរីទំនើបពីរគ្រឿង និងម៉ូតូ PassApp មួយគ្រឿងបានក្រឡាប់ផ្ងារជើង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំដូចគ្នា ទីតាំងស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើប មួយគ្រឿងម៉ាកហ្វត ពណ៌ស ពាក់ស្លាកលេខ 2BS-3568 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនី វង្ស ក្នុងល្បឿនយ៉ាងលឿន បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកGS 330 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BQ-2692 និងប៉ះត្រូវម៉ូតូ Pass App មួយគ្រឿង បណ្តាលឲ្យក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងធ្ងន់ធ្ងរដូចគ្នា ។

បន្ទាប់ពីកើតហេតុភ្លាមៗ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ ដល់ទីតាំងកន្លែងកើតហេតុ ។ ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក្រុមការងារយើងខ្ញុំមិនទាន់ដឹងថា កម្លាំងសមត្ថកិច្ចជំនាញមានចំណាត់ការយ៉ាងណានោះទេ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងច្បាស់ថា ខាងណាជាអ្នកខុសនោះទេ ហើយទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ដោយភ្នាក់ងារយើងខ្ញុំមិនទាន់ទទួលបានប្រភពព័ត៌មានច្បាស់ការនូវឡើយ ៕

មតិយោបល់