ព័ត៌មានជាតិ

របួសធ្ងន់ម្នាក់បន្ទាប់ពីជិះម៉ូតូ បុកកន្ទុយសណ្តោងរថយន្តកុងតាន័រ ដែលចតទុកចិញ្ចើមផ្លូវ

ភ្នំពេញ: កាលពីវេលាម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ កងសង្គ្រោះបន្ទាន់៧១១ បានចេញជួយសង្គ្រោះករណី ស្ត្រីម្នាក់ជិះម៉ូតូបុកកន្ទុយសណ្តោងរថយន្តកុងតាន័រ ដែលចតទុកលើចិញ្ចើមផ្លូវ ទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ បណ្តាលឲ្យស្ត្រីម្នាក់ឈ្មោះ គិន ឃុនសារី រងរបួសផ្នែកក្បាល ។

អ្នករបួសត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ ជួយសង្គ្រោះបឋម រួចដឹកបញ្ជូនទៅព្យាបាលបន្ត នៅមន្ទីរពេទ្យព្រះកុសុម: ៕

មតិយោបល់