ពោធិ៍សាត់ៈ នៅវេលាម៉ោង ៧និង១០នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីចរន្តអគ្គិសនីឆក់មនុស្សស្លាប់ ស្ថិតមាត់ស្ទឹងចេកចៅ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ជនរងគ្រោះឈ្មោះ យស សឿន (ហៅប៉ិញ) អាយុ ៦៦ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ មានប្រពន្ធឈ្មោះ ហែម សែត អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ មានកូន ៥នាក់ ស្រីម្នាក់។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះបានយកម៉ូទ័រទៅបូមទឹកស្រោចដំណាំ ដោយដោតព្រីភ្លើងនៅឯផ្ទះ ខណៈពេលកំពុងបូមទឹកម៉ូទ័រខូច ជនរងគ្រោះក៏ស្រាវខ្សែមិនដកឌុយពីព្រីទេ បណ្ដាលឲ្យប៉ះចំមុខដំណឆក់ស្លាប់ផ្កាប់មុខ ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុក បានចុះទៅដល់កន្លែងកើតហេតុ សហការជាមួយ ប៉ុស្តិ៍ អាជ្ញាធរភូមិ ឃុំ កំណត់ហេតុស្តាប់ការបំភ្លឺរបស់ក្រុមគ្រួសារសព និងការពិនិត្យសាកសព ពិតជាស្លាប់ដោយសាការខ្សែភ្លើងឆក់ ។ សពប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះ តាមបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១១និង១៩នាទីព្រឹក ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់