បន្ទាយមានជ័យៈ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលស្លាប់ម្នាក់និងរបួសស្រាល៣នាក់ នៅលើផ្លូវជាតិលេខ៥ ខាងកើតស្ថានីយ៍ដឹកអ្នកដំណើរស៊ូជីង ប្រហែល៥០ម៉ែត្រ ភូមិអណ្តូងថ្មមាស សង្កាត់ប៉ោយប៉ែត ក្រុងបោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះមានឈ្មោះ ម៉ៅ ស្រី អូន ភេទស្រី អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកសាលារៀនអេលីហ្កែន(រងរបួសស្រាល)អ្នកបើកបរម៉ូតូ។
,ទី២ឈ្មោះ ឌឿន ស្រីម៉ៅ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ កម្មករសំណង់(រងរបួសស្រាល)អ្នករួមដំណើរលើម៉ូតូ។,ទី៣ឈ្មោះ សំ ស្រីទាវ ភេទស្រី អាយុ២១ឆ្នាំ មុខរបរធ្វើស្រែ(រងរបួសស្រាល)អ្នករួមដំណើរ។ និងទី៤ឈ្មោះ ខុន ភត្ត្រា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរ បុគ្គលិកសាលរៀនអេលីហ្គែន(ស្លាប់នឹងកន្លែង)អ្នករួមដំណើរ។ អ្នកទាំង៤នាក់ ស្នាក់នៅផ្ទះជួល ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូម៉ាកវ៉េវ ពណ៌ខៀវ គ្មានស្លាកលេខ(ជិះគ្នា៤នាក់)ជិះចេញពីអាហារដ្ឋានអូរខៃដន ហើយបើកសសៀរខាងឆ្វេងដៃ(ពីកើតទៅលិច)លុះជិតដល់កន្លែងកើតហេតុ បានស៊ីញ៉ូស្តាំ ហើយឆ្លងផ្លូវផុតគំនូសពាក់កណ្តាលទ្រូងផ្លូវ ក៏ត្រូវរថយន្តដឹកដី ម៉ាកហ៊ីណូ ពណ៌ស គ្មានស្លាកលេខ បើកបរពីកើតទៅលិចបានកៀរនិងម៉ូតូ
បណ្តាលឲ្យខ្ទាតទៅមុខធ្លាក់អ្នកជិះខាងក្រោយគេចូលកង់រថយន្តកិនស្លាប់ភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកវត្ថុតាងទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគបាលក្រុងប៉ោយប៉ែត ដើម្បីរង់ចាំធ្វើដោះស្រាយនៅពេលក្រោយ៕
មតិយោបល់